Type to search

ផ្សេងៗ

តាមក្រុមឈាម ក៏អាចជួយអ្នកអាចថែរក្សាសុខភាពរបស់អ្នកបានដែរ

Share

រាល់ក្រុមឈាមទាំងអស់អស់សុទ្ធតែមានចំណុចដែលគួរអោយចាប់អារម្មណ៍ ដែលអ្នកមិនធ្លាប់បានដឹងពីមុនមក ដូច្នេះ ខ្មែរដឹង (www.khmerdeng.com) នឹងលើកយកចំណុចដែលក្រុមឈាមនីមួយៗអាចទទួលរងនូវជម្ងឺ ក៏ដូចជារបបអាហារមួយចំនួនដែលមនុស្សនៅក្នុងឈាមនីមួយៗ ត្រូវធ្វើការទទួលទាន។

១. ឈាមក្រុម​ A

 

Credit: Jan Vašek.pixabay.com

រាងកាយរបស់មនុស្ស ដែលមានឈាមក្រុម A នឹងមានការផលិត អ័រម៉ូន នៃភាពតានតឹង (Cortison hormone) ច្រើនជាងក្រុមផ្សេងៗ។ ដូច្នេះត្រូវឧស្សាហ៍ធ្វើកិច្ចការអ្វី ដែលបន្ថយភាពតានតឹង ឲ្យបានញឹកញាប់ ដូចជា អង្គុយសមាធិ ហាត់យោគ​ ដាំដើមឈើ ចិញ្ចឹមសត្វ ជាដើម។

ចំណែកអាហាវិញ  សាច់សត្វ មិនសមស្របចំពោះមនុស្ស ក្រុមឈាម A នេះ ការរំលាយអាហារ មិនសូវបាន ល្អទេរបស់រឹង ពិបាករំលាយអាហារ ដូចជាសាច់សត្វ នឹង ធ្វើអោយអ្នកឆ្អល់ពោះ ឬ សូម្បីតែផលិតផលដែលធ្វើពីទឹកដោះគោ ក៏គួរចៀសវៀងដែរ បើចាំបាច់គួរទទួលទានតែបន្តិចបន្តួច សមល្មមប៉ុណ្ណោះ ជាការគ្រប់គ្រាន់ហើយ។ អាហារដែលសមស្របចំពោះមនុស្សក្រុមឈាម A គឺពពួក បន្លែ បន្លែ ទាំងឡាយ ជាពិសេសបន្លែ ដែលសម្បូរ សារធាតុអាហារ ដូចជា ល្ពៅ ការ៉ុត ផ្ទី ប្រូខូលី នឹង សណ្ដែកសៀង។ អ្នកមិនគួរទទួលទានអាហារណា ដែលមានរស់ជាតិផ្អែម ដូចជាស្ករគ្រប់ ការ៉េមកី ទឹកក្រូច មានហ្គាស ព្រោះ វានឹងធ្វើអោយ ប្រព័ន្ធរំលាយអាហារធ្វើកាមិនសូវល្អ ហើយជម្រុញអោយមានភាពតានតឹងផងដែរ។

២. ក្រុមឈាម B

Credit:Mojca JJ.pixabay.com

ជាមនុស្សដែលឆាប់ទទួល ការឆ្លងមេរោគ ដោយសារកម្រិតអ័រម៉ូន ក្នុងរាងកាយមិនសូវមានតុល្យភាព យកល្អ គួរធ្វើការហាត់ប្រាណ អោយបានច្រើន​ជាប្រចាំ រាល់ថ្ងៃ ដើម្បីផ្ដល់ភាពរឹងម៉ាំដល់រាងកាយ។

អាហារដែលសមស្រប ចំពោះមនុស្ស ក្រុមឈាមB គឺពពួក ផលិតផលអំពីទឹកដោះគោ ប័រ ឬ សាច់សត្វ (ផ្ទុយពីក្រុមអ្នកឈាម A) ពីព្រោះប្រព័ន្ធរំលាយអាហារ របស់មនុស្សឈាម ក្រុមឈាម B ធ្វើការបានល្អជាង។ តែទោះជាយ៉ាងណា អ្នកគួរកំណត់កាឡូរី ដែលទទួលទាន អោយបានសមស្របផង ជាពិសេសពពួកសាច់សត្វជាប់ខ្លាញ់ ឬ នំដែលធ្វើអំពីប័រ ឬ ទឹកដោះគោ។

៣. ក្រុមឈាម AB

ជាមនុស្សដែលហក់លោត នឹង  មិនចូលចិត្តនៅស្ងៀមស្ងាត់ តែមានសមាធិខ្លីក្នុងការធ្វើការងារ ។  ដូច្នេះអ្នកគួរធ្វើអ្វីដែលជាការហ្វឹកហាត់ សមាធិរបស់ខ្លួន ដូចជា​ ការហាត់យោគ រាំ ឬ​ ហាត់អង្គុយសមាធិ។ រាងកាយរបស់មនុស្សក្រុម AB មានជាតិអាស៊ីត អុីដ្រូក្លរិចតិច ដែលធ្វើអោយពិបាកក្នុងការរំលាយអាហារ។ ដូច្នេះគួទទួលទានអាហារពួកសណ្ដែកសៀង តៅហ៊ូ សាចត់ត្រី ស៊ុតមាន់ ហើយមិនគួរទទួលទាន ទឹកតែ ឬ កាហ្វេទេ ព្រោះជាតិកាហ្វេអុីន នឹង ធ្វើអោយរាងកាយអ្នកកាន់តែនៅលែងស្ងៀមទៅទៀត។

៤. ក្រុមឈាម O

មនុស្សឈាមក្រុមនេះ គេតែងតែមានសភាព ចិត្តប្រែប្រួលដោយងាយៗ។ ការធ្វើលំហាត់ប្រាណ នឹងជួយអោយមានតុល្យភាពក្នុងរាងកាយ ដែលធ្វើអោយកាត់បន្ថយនៅអារម្មណ៍តានតឹងជាងមុន។ ជាតិប្រូតេអុីនពីសាច់សត្វគ្រប់ប្រភេទជារបស់ដែលមនុស្សឈាមក្រុមនេះ អាចទទួលទានញឹកញាប់ ព្រោះមានជាតិអាស៊ីតក្នុងក្រពះច្រើន  ត្រូវរកអាហារដែលពិបាកក្នុងការរំលាយ មកអោយជាតិអាស៊ីតក្នុងក្រពះធ្វើការរំលាយ ឲ្យបានពេញលេញ។ តែចំពោះមនុស្សដែលស្ថិតនៅក្នុងក្រុមឈាមនេះគឺមានបញ្ហាក្នុងការបន្ទោរលាមក ដូច្នេះអ្នកមិនគួរទទួលទានអាហារ ប្រភេទម្សៅ ច្រើនពេកទេ តែគួរទទួលទានពពួកបន្លែ ផ្លែឈើ អោយបានច្រើនផង ចៀសវាងបញ្ហាទល់លាមក។

Facebook Comments

អត្ថបទពេញនិយម