Type to search

គន្លឹះដើម្បីជោគជ័យ

អ្នកធ្វើអ្វីមិនបានឡើយ​ ប្រសិនបើអ្នកគិតថា​ អ្នកធ្វើមិនបាន

Share

ភាពជឿជាក់លើខ្លួនឯងជារឿងដ៏សំខាន់បំផុត​ ប្រសិនបើអ្នកមានជំនឿលើខ្លួនឯង​ ហើយ​រមែងអាចពុះពារឧបសគ្គឈានទៅរកភាពជោគជ័យជាក់ជាមិនខាន់។ គំរូនៃភាពជឿជាក់លើខ្លួនឯងដែលអាចមើលឃើញយ៉ាងច្បាស់បំផុត​ គឺការធ្វើជាអ្នកប្រដាល់ឡើងលើសង្វៀន​ ដែលមានទស្សនិកជនចាំគាំទ្រភាគីរបស់ខ្លួន​ និងភាគីគូប្រកួតយ៉ាងគគ្រឹកគគ្រេង។

អ្នកប្រដាល់​ បើគ្មានការទុកចិត្តលើខ្លួនឯង​ ឬហៅថា​ ចិត្តស៊ូ​ ហើយពិបាកនឹងយកឈ្នះគូប្រកួតបានណាស់​ ឬអាចសុំចាញ់តាំងពីរត្រូវគូប្រកួតវាយត្រូវពីរបីដៃក៏ថាបាន។ រឿងបែបនេះប្រាប់ឲ្យយើងដឹងថា​ ភាពជឿជាក់លើខ្លួនឯងនោះ​ មានឥទ្ធិពលខ្លាំងក្លាបំផុត​ ចំពោះប្រតិបត្តិការផ្សេងៗ​ នៅក្នុងជីវិតរបស់យើងជានិច្ច។ ហើយប្រជាជនលោកខាងលិចជឿថា​ យើងមិនអាចធ្វើកិច្ចការ​ ឬអ្វីផ្សេងៗបានឡើយ​ ប្រសិនបើយើងគិតថាអ្វីទាំងនោះយើងធ្វើមិនបាន។

ការគិតបែបនោះជួយសម្រេចបានយ៉ាងល្អ…ទំនុកចិត្តគឺជាអ្វីដែលធ្វើឲ្យយើងអាចធ្វើអ្វីផ្សេងៗបានជានិច្ច។ មនុស្សយើងត្រូវមានភាពជឿជាក់លើខ្លួនឯង​ ដើម្បីជំរុញឲ្យយើងមានការតស៊ូជាមួយនឹងឧបសគ្គផ្សេងៗ​ ចំពោះមុខបានយ៉ាងល្អ។

ប្រសិនបើគិតថា​ ធ្វើបាន​ យើងក៏ធ្វើអ្វីទាំងនោះបានជានិច្ច។ ប្រសិនបើគិតថា​ ធ្វើមិនបាន​ ទោះបីគ្មានឧបសគ្គ​ ឬមានកម្លាំងចិត្តជំរុញខ្លួនយើង​ យ៉ាងណាក៏ដោយ​ ក៏យើងមិនអាចធ្វើអ្វីទាំងនោះបានដែរ៕

ឧស្សាហ៍គិត​ និងហ្វឹកហាត់កម្លាំងចិត្តរបស់ខ្លួនឯងជាប់ជានិច្ច​ នោះយើងនឹងឃើញថា​ រឿងពិបាកៗ​ ដែលនរណាៗ​ ក៏ភ័យខ្លាចរអានោះ​ យើងបែរជាអាចធ្វើបានយ៉ាងងាយស្រួល​ នោះក៏ព្រោះថាយើងមានចិត្តដល់ជ័យជម្នះ​ ៥០%​ បាត់ទៅហើយ​ សល់​ ៥០%​ ទៀតគឺ​ ងាយសម្រាប់យើងហើយ

ដកស្រង់ពីសៀវភៅ៖​ មានគំនិតជីវិតជោគជ័យ

Facebook Comments