Type to search

ផ្សេងៗ

Update: ក្មេងប្រុស ៤នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ និង៩នាក់ផ្សេងទៀតក្រុមការងារសង្គ្រោះកំពុងធ្វើការងារបន្ត

Share

ប្រទេសថៃ៖ មកដល់ពេលនេះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១០យប់ ក្រុមការងារដែលកំពុងជួយសង្គ្រោះក្មេងទាំង១២ និងគ្រូបង្វឹក១រូប បានអះអាងថា

ក្មេងដែលបានជាប់នៅក្នុងរូងភ្នំពេលនេះគឺត្រូវបានជួយសង្គ្រោះទៅដល់មន្ទីពេទ្យឈៀងរ៉ៃ តាមឧទ្ធម្ភាគចក្រ ចំនួន៤នាក់ហើយ។ នៅសល់៩នាក់ ទៀតក្រុមការងារកំពុងបន្តការជួយសង្គ្រោះ ប៉ុន្តែដោយសារអុកស៊ីសែនត្រូវបានប្រើប្រាស់អស់ ដូច្នេះក្រុមការងារត្រូវការពេលវេលាដើម្បីយកបំពង់អុកស៊ីសែនចូលទៅខាងក្នុងបន្ថែម យ៉ាងហោចណាស់ក៏ត្រូវការពេលវេលាពី ៥ ទៅ ៦ម៉ោង ទៀតដែរ។ គួរបញ្ជាក់ផងដែរថាការជួយសង្គ្រោះនេះ បានធ្វើឡើងភ្លាមៗដោយសារតែកត្តាអាកាសធាតុមិនអំណោយផលដោយមានភ្លៀងធ្លាក់ខ្លាំង ដែលជាហេតុធ្វើឲ្យកំពស់ទឹកនៅក្នុងរូងភ្នំកាន់តែកើនឡើង៕

Credit: thestar

សម្រាប់ព័ត៍មានលម្អិតពួកយើងនឹង Update នៅថ្ងៃស្អែក!

Writer : សុធា

 

Facebook Comments

អត្ថបទពេញនិយម