Type to search

គន្លឹះដើម្បីជោគជ័យ

ចូរប្រើអោយអស់សមត្ថភាព គំនិតច្នៃប្រឌិតរបស់អ្នកពីកំណើត

Share

ទីនេះគឺជាពត៌មានថ្មីៗជាច្រើន ហើយ អ្នកគឺជាអ្នកមានបញ្ញាដែលមានសក្ដានុពលម្នាក់គត់។ អ្នកមានភាពវៃឆ្នាតជាងការ ដែលអ្នកស្មានទុក។ អ្នកមានមូលដ្ឋាន សមត្ថភាពកម្លាំងខួរក្បាល នឹង ប្រឌិតញ្ញាណជាងការ ដែលអ្នកធ្លាប់បានប្រើប្រាស់រហូតមកដល់ពេលនេះ។

ខួរក្បាលរបស់អ្នកមាន១០០០កោដកោសិកា ដែលកោសិការនីមួយៗបានតភ្ជាប់ទៅកោសិការដ៏ទៃផ្សេងទៀត រហូតដល់ជាង២០០០កោដ៏ដោយបណ្ដាញក៏ស៊ាំញ៉ាំនៃកោសិការកាយប្បសាទ។ មានន័យថា ការដែលអាចតភ្ជាប់គ្នា នឹង ការដាក់ជាក្រុមៗ នៃ កោសិការនៅក្នុងខួរក្បាលរបស់អ្នក មានភាពច្រើនជាងចំនួនម៉ូលេគុល ដែលបានដឹងជាសកលទៀត។ សមត្ថភាពអភិវឌ្ឈន៍គិត ដើម្បីជួយអ្នកអោយបានសម្រេចដោយគ្មានព្រំដែន។ មានន័យថាសមត្ថភាពដើម្បីទទួលជោគជ័យ គឺ គ្មានព្រំដែននោះទេ។

ប្រឌិតញ្ញាណរបស់អ្នកគឺត្រូវបានបង្កើតឡើងដោយកត្តា ៣ ៖

  • កត្តាទី ១​ គឺ គោលដៅដែលប៉ង់ប្រាថ្នាយ៉ាងមុតម៉ាំ។
  • កត្តាទី ២ គឺ កំណត់បញ្ហា
  • កត្តាទី ៣ គឺ ដាក់សំណួរផ្ដោត ទៅកាន់បញ្ហាអោយបានច្រើន។

កត្តាដែលអ្នកកំណត់ការគិតរបស់អ្នក ដើម្បីសម្រេចគោលដៅ ដោះស្រាយបញ្ហា ឬ ឆ្លើយចម្លើយដែលបានសួរមួយចំនួនអំពីអាជីវកម្មរបស់អ្នក នឹង ជីវិតផ្ទាល់ខ្លួន នឹង ធ្វើអោយកាន់តែឆ្លាត នឹង ធ្វើអោយចិត្តគំនិតរបស់អ្នកកាន់តែជ្រះថ្លា ដើម្បីធ្វើការអោយអ្នកទៅថ្ងៃអនាគត។

ខួរក្បាលរបស់អ្នក ញ្ញាណប្រឌិតរបស់អ្នក វាដូចជាកម្លាំងសាច់ដុំមួយ។ អ្នកប្រើវាកាន់តែច្រើន ភាពខ្លាំង នឹង កាន់តែឆាប់ងើបឡើង ហើយកាន់តែមានលក្ខណៈល្អ ប្រសើរឡើងៗដែរ។ ជាការពិតណាស់អ្នកអាចបង្កើតភាពវ័យឆ្លាត នឹង ប្រឌិតជារៀងរាល់ថ្ងៃក្នុងមួយរយះពេលវែង។ ហើយអ្នកត្រូវចង់ចាំថា ប្រឌិតញ្ញាណ គឺគ្រាន់តែជាពាក្យមួយម៉ាត់ផ្សេងទៀតដែលសម្រាប់ ធ្វើអោយមានលក្ខណៈប្រសើរឡើង។ រាល់ពេលដែលអ្នកកើតមាននូវគំនិត នឹង ការគិតរបស់អ្នក ដើម្បីធ្វើអោយការងាររបស់អ្នកប្រសើរឡើង រកឃើញនូវ មធ្យោបាយថ្មីជាងកាន់តែល្អ កាន់តែលឿន កាន់តែថោក ឬ​ ក៏កាន់តែងាយស្រួលដើម្បី សម្រេចបាននូវលទ្ធផលមួយ ដែលអ្នកកំពុងសំដៅទៅរកកម្រិតខ្ពស់បំផុត ដោយគ្រាន់តែអ្នកអភិវឌ្ឈន៍សាច់ដុំរបស់អ្នក ដោយធ្វើអោយរឹងម៉ាំជាមួយ នឹង ការហ្វឹកហាត់រាងកាយរបស់អ្នក ការដែលអ្នកធ្វើអោយរាងកាយរបស់អ្នករឹងម៉ាំជារឿងមួយដ៏ល្អ។ នេះគឺជាលំហាត់ប្រាណរបស់អ្នក ដើម្បីបង្កើនថាមពលខួរក្បាលរបស់អ្នក នឹង ដោះសោរញ្ញាណដែលមានគំនិតឆ្នៃប្រឌិត នៅផ្នែកខាងក្នុងរបស់អ្នកចេញ។

ចួរយកក្រដាសមួយសន្លឹក ហើយសរសេរនូវគោលដៅ ចំបងបំផុតរបស់អ្នក ឬ បញ្ហាដែលបន្ទាន់បំផុតរបស់អ្នកនៅលើក្រដាស់ទម្រង់នៃសំណួរ។ ឧទាហរណ៍ អ្នកអាចសរសេរថា “តើខ្ញុំត្រូវធ្វើដូចម្តេចដើម្បីអោយប្រាក់ចំណូលរបស់ខ្ញុំ កើនឡើងទ្វេរដង នៅក្នុងរយះពេលពី២៤ ទៅ ៣៦ ខែបន្ទាប់ទៀត?”។

ឥឡូវនេះចូរដាក់កំហិតខ្លួនរបស់អ្នកដោយសរសេរចម្លើយចេញយ៉ាងហោចណាស់ ២០ ចម្លើយខុសៗគ្នា​ទៅនឹង សំណួររបស់អ្នក។ ជ្រើសរើសយកចម្លើយមួយក្នុងចំណោម ចម្លើយរបស់អ្នក ហើយ ធ្វើសកម្មភាពតាមអោយបានឆាប់។ អ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលទទួលលទ្ធផល។

 

ដកស្រង់ចេញពីសៀវភៅ៖ អាថ៌កំបាំងដើម្បីក្លាយខ្លួនជាមហាសេដ្ឋី

Facebook Comments

អត្ថបទពេញនិយម