Type to search

សុខភាពនិងសម្រស់

វីតាមីនណាខ្លះដែលឪពុកម្ដាយ គ្រប់រូបគួរតែដឹងសម្រាប់ការលូតលាស់របស់កូនៗ?

Share

វីតាមីន គឺជាសារធាតុមានលក្ខណះពិសេសនៅក្នុងអាហារដែលយើងបរិភោគរាល់ថ្ងៃ។ សរីរាង្គរបស់យើងមិនអាចមានលទ្ធភាព ផលិតនូវវីតាមីនសម្រាប់ប្រើប្រាស់ក្នុងខ្លួនបានទេ។ ខ្លួនយើងត្រូវការវាក្នុងបរិមាណ ដ៏តិចតូចបំផុតសម្រាប់ការពារ នឹង ធំធាត់របស់យើង ជាពិសេសកុមារ។​

វីតាមីនមាននៅក្នុងអាហារច្រើនប្រភេទដូចជា៖

  • បន្លែស្លឹកបៃតង ៖ ដំឡូង សណ្ដែក ត្រឡាច ល្ពៅ ម្ទេស……………
  • ពពួកបន្លែ ៖ ប៉េងប៉ោះ ស្ពៃ ការ៉ុត ត្រប់ សាឡាដ ខ្ទឹមបារាំង ផ្សឹត …………………
  • ពពួកផ្លែឈើ ៖ ល្ហុង ក្រូចពោធិ៍សាត់ ក្រូចឆ្មារ ក្រូចថ្លុង ម្នាស់ ត្រសក់ ស្វាយ …………………….
  • ថ្លើម ឈាម ទឹកដោះ ស៊ុត…………………….

ប៉ុន្តែវីតាមីនក៏ងាយ នឹង​ បាត់បង់ទៅវិញណាស់ដែរ ដោយសារ៖

  • កំដៅ
  • ការរក្សាទុកយូរ
  • ការច្នៃទុកសម្រាប់ទុកទានបានយូរ
  • ការស្ងោរ ការ​ចម្អិន

នៅពេលដែលអាហារត្រូវបានបាត់បង់នូវវីតាមីន ដូចមូលហេតុខាងលើកើតឡើង ឬ ក៏មានកត្តាផ្សេងទៀតដូចជា៖

  • ជូនកាលកុមារឈឺ មិនអាចទទួលទានអាហារបាន
  • ជួនកាលគ្រួសារខ្លះ មានទម្លាប់ទទួលទានអាហារដែលមានបន្លែតិចតួចពេក
  • ជួនកាលគ្រួសារខ្វះខាតអាហារ ប្រភេទវីតាមីននេះ ចាំបាច់យើងត្រូវការរកវាបន្ថែមទៀត (ជាឳសថគ្រាប់)

វីតាមីនមានប្រយោជន៍សម្រាប់ការពារជម្ងឺ ប៉ុន្តែបើមានបរិមាណច្រើនពេកក្នុងខ្លួន ក៏វាអាចបង្ករអោយមានផលវិបាកបានដែរ។

វីតាមីនដែលឪពុកម្ដាយគ្រប់រូបត្រូវស្គាល់គឺ វីតាមីន A . D . B . C

១. វីតាមីន A

Credit: Anna Sulencka.pixabay.com

វីតាមីន A មានប្រយោជន៍សំខាន់ណាស់ សម្រាប់ការមើលឃើញ។ វាជួយរក្សាភ្នាសក្នុងភ្នែករបស់យើងមិនអោយមានជម្ងឺបាន។ បើមានកង្វះវីតាមីន A កើតឡើង​ កុមារ នឹង ទៅជាមនុស្សខ្វាក់មាន់ ហើយជាបន្តបន្ទាប់ភ្នែកនោះ នឹង វិវត្តន៍ទៅជាខ្វាក់ជាស្ថាពរ។

កង្វះវីតាមីន A នេះក្រៅពីធ្វើអោយភ្នែកខ្វាក់ វាអាចធ្វើអោយមានជម្ងឺប្រដាប់ដង្ហើម ជម្ងឺក្រពះពោះវៀន ជម្ងឺប្រព័ន្ធបញ្ចេញទឹកនោម នឹង ជម្ងឺសើរស្បែកទៀតផង។ វីតាមាន A មានច្រើននៅក្នុងផ្លែឈើពណ៌លឿង ក្នងបន្លៃ សាច់ត្រី ថ្លើម។

វីតាមីនD

Credit: pixabay.com

វីតាមីន D មានសារសំខាន់ណាស់​ សម្រាប់ការលូតលាស់ធ្មេញ នឹងឆ្អឹង។ ការប៉ះពាល់ ឬ សំដឹលខ្លួន អោយត្រូវកំដៅព្រះអាទិត្យ អាចបង្កើតវីតាមិន D នេះបាន ។ ដូច្នេះនេះវាមិនពិបាកនោះទេក្នុងការដែលចង់បានវីតាមីន D។

វីតាមីន B

Credit: yoyobeauty

វីតាមីន B មានច្រើននៅក្នុងបន្លែ ផ្លែឈើ ដែលយើងបរិភោគ។ វាមានសារសំខាន់ ក្នុងការផ្ដល់ថាមពល  នឹង ធ្វើអោយដំណើរការលូតលាស់នៃសិរីរាង្គកាយយើងប្រព្រឹត្តទៅជាប្រក្រតី ដូចជាសាច់ដុំ ខួរក្បាល  សរសៃវិញ្ញាណស្បែក សក់ នឹង ឈាម។

បើមានកង្វះវីតាមីនក្រុម B យើងនឹងមានជម្ងឺទៅលើប្រព័ន្ធរំលាយអាហារ ដូចជាមិនឃ្លានអាហារ ទល់លាមក  រាងកាយទ្រុឌទ្រោម ជម្ងឺសរសៃជាទូទៅ ឈឺបេះដូង ហើម ជ្រុះសក់ ស្លេកស្លាំង ។ល។

វីតាមីន C

Credit: pinterest

វីតាមីន C ជាធម្មជាតិវាមាននៅក្នុងផ្លែឈើ ដូចជាក្រូចឆ្មារ ក្រូចពោធិ៍សាត់ ស្ពៃ ។ល។ ប៉ុន្តែវាងាយនឹងបាត់បង់ទៅវិញណាស់ ដោយសារការចំអិន។ វីតាមីនC មានប្រយោជន៍សម្រាប់៖

  • ជួយអោយសរសៃឈាមរឹងម៉ាំ នឹង ជួយបង្កើនគ្រាប់ឈាមក្រហម
  • ជួយការងារក្រពេញមួយចំនួនឲ្យប្រព្រឹត្តទៅបានទៅល្អ ដូចជាស្បួន ជាដើម
  • ជួយការងារថ្លើមក្នុងការធ្វើមេតាប៉ូលិសជាតិស្ករក្នុងខ្លួន
  • ជួយការងារក្នុងការលូតលាស់សិរីរាង្គជាទូទៅ
  • ជួយប្រឆាំងជាតិពុល
  • ជួយមុខរបួសអោយឆាប់ជា
  • ទប់ទល់នឹងជម្ងឺឆ្លង
  • ទប់ទល់មិនអោយកើតជម្ងឺរាក់ស៊ីធ្មេញ ។ល។

សារជាតិចំណីអាហារដទៃទៀតជាប្រភេទលោហៈ ដូចជាសារជាតិដែក ស័ង្កសីអ៊ីយ៉ូឌីន​ កាល់ស្យ៉ូម ម៉ាញ៉េស្យ៉ូម ដែលយើងត្រូវការនោះ មានបរិមាណដ៏តិចតូចបំផុត ដូច្នេះហើយបានជាគេហៅសារជាតិទាំងនោះថា “Trace elements” ដែលជាសារធាតុគីមីមួយមានវត្តមានតិចតូចជាពិសេស មីក្រូសារជាតិ ដូចជាអ៊ីយ៉ូដ ជាតិដែក នឹង ស័ង្កសី ជាមួយនឹងការញ៉ាំប្រចាំថ្ងៃតិចតូចជាង ១០០មីលីក្រាមក្នុងមួយថ្ងៃ។

 

 

 

Facebook Comments

អត្ថបទពេញនិយម