Type to search

បច្ចេកវិទ្យា

ទូរស័ព្ទ iPhone ទំហំ 6.1 អ៊ីញ ស៊ីមពីរ ប្រហែលជាមានលក់តែក្នុងប្រទេសចិនទេ

Share

ទូរស័ព្ទស៊ីមពីរពិតជាមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី ហើយមានការប៉ាន់ប្រមាណមួយចំនួនដែលថាក្រុមហ៊ុន Apple នឹងដាក់បញ្ចូលស៊ីមពីរទៅក្នុង iPhone មួយម៉ូឌែលក្នុងឆ្នាំ ២០១៨ នេះ ដែលមានតម្លៃថោកសមរម្យ។ ម៉ូដែល ៦,១ អ៊ីញនេះប្រហែលមានតម្លៃថោក ហើយនឹងត្រូវបំពាក់អេក្រង់ប្រភេទ LCD ល្អជាងប្រភេទអេក្រង់ OLED។ 

បើយោងទៅតាមរបាយការណ៍ថ្មីមួយពីតៃវ៉ាន់បាននិយាយថា ទូរស័ព្ទស៊ីមពីរគឺពិតជាមានពិតមែន ប៉ុន្តែទូរស័ព្ទនេះ ប្រទេសចិនអាចនឹងផ្តាច់មុខ។ បើយោងតាមប្រភពនៃក្រុមហ៊ុនផ្គត់ផ្គង់មួយ, ក្រុមហ៊ុន Apple កំពុងធ្វើការលើម៉ូឌែល ៤ ប្រភេទផ្សេងៗគ្នា, ដោយទូរស័ព្ទ iPhone អេក្រង់ ៦.១ អ៊ីញដែលមានស៊ីមពីរជាមួយអេក្រង់ប្រភេទ LCD បានរចនាឡើងជាពិសេសសម្រាប់ទីផ្សារប្រទេសចិន ខណៈដែលក្រុមហ៊ុន Apple កំពុងផ្ដោតយ៉ាងខ្លាំងនៅតំបន់មួយនេះ។

Photo credit: techradar

បើយោងតាមទិន្នន័យរបស់ marketwired, ទូរស័ព្ទ iPhone មានចំនួនតិចជាងមួយភាគប្រាំ នៃការលក់ទូរស័ព្ទសរុបនៅក្នុងប្រទេសចិន, ហើយទីផ្សារនៅប្រទេសនេះត្រូវបានគ្របដណ្តប់ដោយក្រុមហ៊ុន Huawei និង ក្រុមហ៊ុន Xiaomi ។ ពេលនេះក្រុមហ៊ុន Apple ចង់ជំរុញឱ្យតួលេខនៅទីនោះកាន់តែកើនឲ្យបានខ្ពស់ នៅប្រទេសចិន។

Photo credit: marketwired

ទោះបីជាវានឹងកើតឡើងនៅខែក្រោយក៏ពិតមែន, ប៉ុន្តែឥឡូវនេះយើងប្រាកដជាអាចដឹងថាក្រុមហ៊ុន Apple គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone ចំនួនបី នៅឆ្នាំនេះគឺ 

  • ម៉ូឌែល OLED អេក្រង់ទំហំ ៥,៨ អ៊ីញ,
  • ម៉ូឌែល LCD អេក្រង់ ៦,១ អ៊ីញ
  • និង OLED ៦,៨ អ៊ីញ

ទូរស័ព្ទទាំងអស់ត្រូវបានកំណត់យករចនាបទដូច iPhone X ដោយមានរន្ធសំលេងសម្រាប់ទំនាក់ទំនង និងមានកាមេរ៉ាផងដែរ, ក្រុមហ៊ុន Apple មិនទាន់បានបញ្ចេញកាលបរិច្ឆេទជាក់លាក់ណាមួយសម្រាប់ការផ្សព្វផ្សាយផលិតផលថ្មីរបស់ខ្លួននោះទេ៕

ប្រភព៖ techradar

ប្រែសម្រួល៖ វិសាល

Facebook Comments
Tags:

អត្ថបទពេញនិយម