Type to search

កីឡា

Zidane វិលត្រឡប់ទៅទីលានហ្វឹកហាត់របស់ក្រុម Real Madrid

Share

អតីតគ្រូបង្វឹករបស់ក្លិប Real Madrid លោក Zinedine Zidane បានវិលត្រលប់ទៅកាន់ទីលានហ្វឹកហាត់របស់ក្លិបកាលពីថ្ងៃសៅរ៍ ដោយឈរក្នុងទីតាំងរបស់កីឡាករ Estadio Alfredo di Stéfano ដើម្បីមើលកូនប្រុសរបស់គាត់ Luca លេងនៅក្នុងក្រុម Los Blancos ” B”, Castilla ។ នៅក្នុងការទទួលជ័យជម្នះ 3-1 នៅពានរង្វាន់ Segunda División B របស់អ៉េស្បាញ់ ។

កាលពីថ្ងៃច័ន្ទលោក Zidane ក៏បានស្ថិតក្នុងចំណោមអ្នកប្រកួតប្រជែងដណ្តើមពានរង្វាន់ក្របខ័ណ្ឌបាល់ទាត់ ល្អបំផុតប្រចាំឆ្នាំរបស់ FIFA នៅក្នុងទីក្រុងឡុងដ៍ផងដែរ ។ ចាប់តាំងពីលោកបានធ្វើឲ្យមានភាពភ្ញាក់ផ្អើល ដោយបានលាលែងពីគ្រូបង្វឹកក្រុម Real កាលពីចុងខែ ឧសភា មក ហើយការរំពឹងទុកបានកើតឡើងចំពោះការផ្លាស់ប្តូរអាជីពរបស់កីឡាករ Zidane ។

Photo credit: standard

បើទោះជាអតីតកីឡាករជម្រើសជាតិបារាំងរូបនេះមិនទាន់បានផ្តល់នូវការបង្ហាញច្បាស់លាស់ណាមួយ អំពីទីតាំងរបស់គេនាពេលអនាគតក៏ដោយ ក៏លោកបានបញ្ជាក់ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ TVE កាលពីដើមខែនេះថា លោកមានបំណង «បង្វឹកជាថ្មីម្តងទៀតក្នុងពេលឆាប់ៗ»។

Photo credit: goal

 

អត្ថបទ៖ ខ្មែរដឹង

Facebook Comments